ដំណឹងជ្រើសរើសសិស្សថ្មីនៅសាលាបច្ចេកទេសដុន បូស្កូ

សាលាបច្ចេកទេស ដុន បូស្កូ ទូទាំងព្រះរាជាណាចក្រកម្ពុជា នឹងធ្វើការជ្រើសរើស សិស្សថ្មី អោយចូលរៀន នៅក្នុងផ្នែកមួយចំនួន នៃសាខាទាំង ៤ របស់សាលាបច្ចេកទេស ដុនបូស្កូ ដូចជា សាខាក្រុងភ្នំពេញ សាខាខេត្ត ព្រះសីហនុ សាខាខេត្តកែប និង សាខាក្រុងប៉ាយប៉ែត នៅ ខែសីហាខាងមុខនេះ។ គួរបញ្ជាក់ផងដែរថា សាលាបច្ចេកទេស ទាំងបួនសាខាខាងលើ គឺស្ថិតនៅក្រោមការគ្រប់គ្រង របស់ជំនួយ ឧបត្ថម របស់ ដុន បូស្កូ កម្ពុជា (Don Bosco Foundation of Cambodia) ដែលជាអង្គការមួយចូលមកក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ១៩៩៩ ក្នុងគោលបំណងជួយក្មេង និងយុវជន មកពីគ្រួសារក្រីក្រ ជនបទ ដែលគ្មាន សមត្ថិភាព បន្តរការសិក្សានៅសាកលវិទ្យាលយ័ ដើម្បីអោយ ពួកគេរៀន ជំនាញ បច្ចេកទេស ហើយយកជំនាញនោះទៅប្រកបរបរ ចិញ្ចឹមជីវិត ក៏ដូចជាជួយផ្គត់ផ្គង់ក្រុមគ្រួសារ អោយរួចផុតពីភាពក្រីក្រ។

សំរាប់សាខា សាលាបច្ចេកទេស ក្រុងប៉ាយប៉ែត ចាប់ផ្ដើមធ្វើការទទួលពាក្យនិង ធ្វើការសម្ភាសន៏ចាប់ពីថ្ងៃទី១ ដល់ទី៩ ខែសីហា ហើយនិង ធ្វើការប្រឡង នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១២ បេក្ខជនដែលត្រូវមកសម្ភាសន៏នឹង ធ្វើការប្រឡង ត្រូវតែមានកំរិតសិក្សា បានយ៉ាងតិចបញ្ចប់ថ្នាក់ទី៩ ឬការសិក្សាដែលមានតំលៃស្មើរ។

សំរាប់សាខាក្រុងភ្នំពេញ ខេត្តព្រះសីហនុ និង ខេត្តកែប ធ្វើការទទួលពាក្យ និងធ្វើការសម្ភាសន៏ ចាប់ពីថ្ងៃទី១៣ខែសីហា ដល់ ថ្ងៃទី១៦ ខែសីហា បេក្ខជនដែលត្រូវមកសំភាសន៏ត្រូវមកជាមួយអាណាព្យាបាល ឬ អ្នកគ្រប់គ្រង។ បញ្ជាក់ៈ សំរាប់បេក្ខជនដែលចង់ដាក់ពាក្យចូលរៀនផ្នែក សណ្ឋាគារ និង ខេត្តកែប ត្រូវមក ដាក់ពាក្យ សំភាសន៏ និង ធ្វើការប្រឡងនៅសាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុ។

ផ្នែកដែលត្រូវ ធ្វើការជ្រើសរើស សំរាប់ចូលរៀនក្នុងសាលា បច្ចេកទេស ដុន បូស្កូ ខេត្តព្រះសីហនុមានៈ
• ផ្នែកអគ្គីសនី Electricity: 12th grade.
• ផ្នែកយន្ដសាស្ត្រទូទៅ Mechanic: 9th grade.
• ផ្នែកយន្ដសាស្រ្តរថយន្ត Automotive: 12th grade.
• ផ្នែកលេខាធិកា Secretarial: 12th grade, only young women.
• ផ្នែកទំនាក់ទំនងសង្គម និង សារពត៌មាន Social Communication & Journalism (Audiovisual & web development): 12th grade, men and women.

ផ្នែកដែលត្រូវ ធ្វើការជ្រើសរើស សំរាប់ចូលរៀនក្នុងសាលា បច្ចេកទេស ដុន បូស្កូ សណ្ឋាគារមានៈ
• បដិសណ្ឋារកិច្ចFront office.
• គេហៈកិច្ចHousekeeping.
• ចុងភៅ Culinary.
• សេវាកម្ម ម្ហូបអាហា និង ភេសជ្ជៈ Beverage
ផ្នែកដែលត្រូវ ធ្វើការជ្រើសរើស សំរាប់ចូលរៀនក្នុងសាលា បច្ចេកទេស ដុន បូស្កូ ខេត្តកែបមានៈ
• ផ្នែកទំនាក់ទំនងសង្គម និង សារពត៌មាន Social Communication & Journalism (Audiovisual & web development): 12th grade, men and women.
• បដិសណ្ឋារកិច្ច Front office: 12th grade.
• គេហៈកិច្ច Housekeeping: 6th grade.
• វិចិត្រសិលប្បៈ Fine and representative arts: 6th grade.
• អគ្គីសនី Electricity: 6th grade providing they know some mathematics.
ផ្នែកដែលត្រូវ ធ្វើការជ្រើសរើស សំរាប់ចូលរៀនក្នុងសាលា បច្ចេកទេស ដុន បូស្កូ ក្រុងភ្នំពេញមានៈ
• យន្ដសាស្រ្តរថយន្ត Automotive.
• អេឡិចត្រូនិច Electronics.
• អគ្គីសនី Electricity.
• យន្ដសាស្ដ្រទូទៅ Mechanic.
• ព្រីន Printing.
• ផ្សារលោហៈ Welding.
កាប្រឡងសំរាប់ សាខាខេត្តព្រះសីហនុ និង ក្រុងភ្នំពេញ នឹងប្រព្រឹត្តិទៅនៅថ្ងៃសុក្រ ទី១៧ ខែសីហាឆ្នាំ ២០១២ ម៉ោង៨ព្រឹក។ អ្នកដែលប្រឡងជាប់ទើបមានសិទ្ធ ចុះឈ្មោះ ចូលរៀន។

សូមចងចាំថាៈ
សាលាបច្ចេកទេសដុនបូស្កូគឺជាសាលាដែលមិនទទួលចំនូល ពីក្មេងនិងយុវជនក្រីក្រទេ តែទោះបីជាយ៉ាងណាក្ដី បេក្ខជនដែលប្រឡងជាប់ត្រូវចំណាយខ្លះទៅលើ ចំនីអាហារ ការស្នាក់នៅ សំភារៈ សិក្សា… នៅពេលមកចុះឈ្មោះ ការចំណាយនោះវាអាស្រ័យទៅលើ លក្ខណ្ឌ័ ស្ថានភាពប្រទេសកម្ពុជា បច្ចុប្បន្ន ហើយវាមានគោលបំណងដើម្បីចែករំលែកនូវ ការទទួលខុសត្រូវ នូវការសិក្សារបស់អ្នកផងដែរ។ បេក្ខជនដែលមិនបានមកចុះឈ្មោះបង់ប្រាក់ទាន់ពេល ត្រូវចាត់ទុកជាអាសាបង់។
លោកអ្នកអាចស្វែរកមើលទិន្ន័យស្ដីពីការចំណាយ នៅលើខិតប័ត្រផ្សព្វផ្សាយ រឺ នៅលើ Website donboscokhmer.org

សេចក្ដីណែនាំខ្លះៗ ស្ដីពីការដាក់ពាក្យ
ប្រសិនបើអ្នកនៅឆ្ងាយពីសាលាដូចជានៅតាមខេត្តផ្សេងៗ ត្រូវមកតាំងពីសំភាសន៏ថ្ងៃដំបូង ត្រូវភ្ជាប់មកជាមួយនូវ ឯកសាផ្ទាល់ខ្លួនដូចជា សៀវភៅគ្រួសារ សំបុត្រកំណើត អត្ថសញ្ញាណបណ្ឌ័ សញ្ញាបត្រ័ បញ្ជាក់ការសិក្សា ថ្នាក់ទី៩ និង ថ្នាក់ទី១២។
ប្រសិនបើអ្នកជាក្មេងកំព្រារ មកពីអង្គការផ្សេងៗ ឬត្រូវបានអង្គការណាមួយណែនាំអោយមក សូមភ្ជាប់មកជាមួយ លិខិតពីអង្គការ ឬស្ថាបណ្ឌ័នោះ ដូចជា លិខិតបញ្ជាក់អ្នកជាអ្នកណា, ហេតុអ្វីអ្នកមកសិក្សានៅសាលាបច្ចេកទេសដុនបូស្កូ… លិខិតទាំងនោះអាចជួយអ្នកខ្លះៗ ក្នុងការ សំភាសន៏ ប៉ុន្តែ មិនមែនធានាថាអ្នកជាប់នោះទេ។
សូមប្រាកដខ្លួនឯងថាខ្លួនឯចង់រៀនផ្នែកអ្វី ហើយស្វែងរកទិន្ទន័យទាក់ទងនឹងផ្នែកដែលអ្នកចង់រៀន និងមូលហេតុដែលអ្នកចង់រៀន វានឹងជួបនៅពេលអ្នកធ្វើការសម្ភាសន៏។
សាលាបច្ចេកទេសដុនបូស្កូមិនមែនសាលាសំរាប់រៀន English និង Computer ទេ មានផ្នែកមួយចំនួនរៀន English និង Computer ប៉ុន្តែ វាគ្រាន់តែជាផ្នែកមួយតែប៉ុណ្ណោះ ប្រសិនបើនៅពេលសម្ភាសន៏ អ្នកនិយាយថាមួលហេតុដែលអ្នកចង់រៀនព្រោះចង់ចេះ English និង Computer អ្នកអាចបាត់បង់ពិន្ទុ។
បេក្ខជនដែលត្រូវមកដាក់ពាក្យត្រូវមានអាយុចន្លោះ ១៧ ឆ្នាំ ដល់ ២៤ឆ្នាំ
ចំនាំៈ នៅពេលបច្ចុប្បន្ននេះ សាលាបច្ចេកទេសដុនបូស្កូខេត្តកែប មានទទួលសិស្សថ្មី ដូចគ្នាវាគឺជាកន្លែងសំរាប់ ជួយយុវជនក្រីក្រ ប្រសិនបើអ្នកមានលទ្ធភាពទៅបន្ដនៅសាកលវិទ្យាល័យ អ្នកនឹងមិនត្រូវបានទទួលនោះទេ សូមទុកឳកាសសំរាប់យុវជនក្រីក្រ។

ការសំណូមពរ…
ប្រសិនបើអង្គការឬ ស្ថាបនណ័្ឌ ណាមួយចង់ផ្ញើរបេក្ខជនអោយចូលរៀន សូមសរសេលិខិត មួយភ្ជាប់ជាមួយបេក្ខជន ឬអោយសមាជិកអង្គការណាមួយមកជាមួយបេក្ខជន ដើម្បីធ្វើជាអាណាព្យាបាល។
សូមកុំទូរសព្ទ័ ទៅសួរគ្រូ ឬបុក្គលិកដែលធ្វើការក្នុងសាលា ក្នុងកំឡុងពេលសម្ភាសន៏ ឬមុនពេលលទ្ធផលផ្សាយ ជាលាធារណៈ ក្នុងគោលបំណង ចង់ដឹងពីលទ្ធផល។
កន្លែងចូលរៀនមានកំណត់ បន្ទាប់ពីលទ្ធផលបានផ្សព្វផ្សាយមានអ្នកជាប់បំរុង នោះមានន័យថា ប្រសិនបើមានសមាជិកណាម្នាក់ដែលជាប់ ហើយ មិន មកចុះឈ្មោះចូលរៀន នោះអ្នកជាប់បំរុង ទី១ មានអាទ្ឋិភាពមុនគេ។Image

វ័យក្មេងជាវ័យមានតម្លៃ

ទិសដៅការអប់រំបង្រៀនក្មេងតាមតាមទំនៀមទំម្លាប់និងប្រពៃណីដែលតែងតែនាំគ្នាប្រព្រឹត្តកន្លងមក ស្តែងចេញជាទម្រង់ការត្រៀមខ្លួនពីវ័យក្មេងឈានទៅកាន់មជ្ឈឹមវ័យ ទើបបានជាអ្នករប់រំ ព្យាយាមធ្វើការស្រាវជ្រាវនិងជួយក្មេងអោយបានមកនូវអ្វីផ្សេងដែលចាត់ទុកថាជាគុណលក្ខណល្អ ហើយស្តែងចេញនូវភាពអស្ចារ្យ ប្រដូចក្មេងទៅនិងភាជន៍ដេលទុកចោលហើយការអបរំគឺជាការរកនូវ អ្វីផ្សេងដែលអ្នកអបរំយល់ឃើញថាល្អដាក់អោយពេញភាជន៍បើដាក់បានកាន់តែច្រើនតែចាត់ទុកថា ក្មេងដែលទទួលបានការអបរំល្អហើយក៏ត្រៀមធ្វើជាចាស់ទុំកាន់តែច្រើនឡើងថែមទៀត។

នេះរាប់ថាជាការយល់ពុំទាន់សត្រឹមត្រូវប៉ុន្មានទេព្រោះថាក្មេងទាំងអស់ដែលកើតមក មិនមែនមានន័យថាពុំទាន់មានអ្វីនោះសោះឡើយ ផ្ទុយទៅវិញក្មេងម្នាក់ៗកើតមកហើយមិនមែននាំមក នូវជាមួយអត្តសញ្ញាណរបស់ខ្លួនព្រមទាំងទេព្យកោសល្យនិងអំពើល្អផ្សេងៗ ដែលព្រះជាម្ចាស់ប្រទាន អោយគ្រាន់តែថាអ្វីៗទាំងនោះវានិងស្តែងចេញជាបណ្តើរៗព្រមគ្នានឹងការរីកចម្រើនលូតលាស់ឈានទៅកាន់នីតិជនប៉ុណ្ណោះ។ ដូច្នេះការអបរំមិនមែនជាការផ្ទុកផ្អាក់អ្វីផ្សេងៗដែលអ្នកអបរំយល់ថាល្អ ក្នុងខ្សែភ្នែករបស់ខ្លួននោះទេ។ ប្រសិនណាបើការជួយក្មេងទាំងអស់អោយបានសិក្សាស្រាវជ្រាវដើម្បី អោយឃើញថាគេមានអត្តសញ្ញាណនិងអំពើល្អព្រមទាំងទេព្យកោសល្យអ្វីខ្លះនោះ ហើយក៏ជួយគេអោយមានការអភិវឌ្ឍនូវអំពើល្អនិង ទេពកោសល្យទាំងនោះ។ តាមរយះជ្រុងនេះយើងអាចធៀបបានដោយត្រួសៗថាក្មេងម្នាក់ៗកើតមកប្រៀបបាននឹងភាជន៍ដែល មានរបស់ផ្ទុកពេញ គ្រាន់តែថាដោយសារតែភាពទន់ខ្សោយវ័យក្មេងនៅពុំទាន់ដឺងថាខ្លូនមានអ្វីខ្លះនោះ ទេហើយត្រូវប្រើវាយ៉ាងដូចម្តេច ឬមានរបស់ហើយបែរជាពុំដឹងថាមានរបស់ ឬមិនទាន់រកឃើញនូវវិធី ដែលត្រូវដែលត្រូវយកមកប្រើដើម្បីខ្លួនឯងនិងដើម្បីសង្គមប៉ុណ្ណោះ។

ការពិតមួយនេះប្រាប់យើងអំពីសេចក្តីពិតម្យ៉ាងដែលសំខាន់ខ្លាំងក្នុងការអបរំពោលគឺសេចក្តីពិតត្រង់ថា វ័យក្មេងជាវ័យដែលមានតម្លៃ ពុំមែនជាវ័យឆ្លងកាត់ទៅកាន់មជ្ឈមវ័យដែលចាត់ទុកថាជា វ័យមួយដែលមានតម្លៃប៉ុណ្ណោះឡើយ។ការយល់ថាវ័យក្មេងជាវ័យឆ្លងកាត់ឬជាវ័យដែលជាវ័យដែល មានតម្លៃនោះ តែងតែចេញមកនូវក្នុងឥរិយាបអបរំរបស់អ្នកអបរំ។ អ្នកអបរំមានឆន្ទះជួយអោយក្មេង ឆ្លងកាត់វ័យរបស់គេទៅអោយបានឆាប់រហ័សបំផុតតាមតែអាចធ្វើទៅបាន និងដំណើរការយ៉ាងរលួន បំផុតតាមដែលអាចធ្វើទៅបាន។ក្នុងអំឡុងពេលកំពុងឋិតក្នុងវ័យក្មេងនេះពួកគេត្រូវផ្តោតភ្នែកទៅកាន់មជ្ឈឹមវ័យដែលពួកគេនឹងទៅដល់នៅពេលដែលពួកគេបញ្ចាប់កម្មវិធីរួច។លទ្ធផលដែលកើតចេញពី ការយល់ឃើញដូចពោលខាងលើនេះបានឆ្លុះបញ្ជាំងអោយឃើញអំពីខ្លួនកាលនៅពីក្មេង៕

សិក្ខាសិលាស្តីពីការយកព័ត៍មាន និងការថតរូប

ការសិក្សាជាមួយលោកឡេវ(Leov)តាមskypeលោកគឺជាអ្នកការសែតម្នាក់ដែលរស់នៅប្រទេសកាឡូប៊ី លោកមានអាយុ៣១ឆ្នាំហើយលោកជាជនជាតិកាឡូប៊ីលោកនិយាយភាសាអេស្ប៉ាញ។ដំបូងឡើយ លោកបានបំរើការអោយភា្នក់ងារសារព័ត៍មាន មួយនៅប្រទេសកាឡូមប៊ី។ប៉ុន្តែនៅពេលបច្ចុប្បន្នលោកបានធ្វើការងារជាឯកជនមូលហេតុដែល នាំអោយលោកធ្វើការងារ ជាឯកជននោះគឺដោយសាតែលោកបានយល់ឃើញថាធ្វើការជាឯកជនគឺវាមានភាពងាយស្រួល និងមានភាពជាម្ចាស់ការ លើខ្លួនឯងហើយម្យ៉ាងវិញទៀតគឺមិនស្ថិតនៅក្រោមការត្រួតត្រារបស់នរណាម្នាក់ឡើយ ។  ហើយនៅព្រឹកថ្ងៃទី០៨ខែមិថុនាឆ្នាំ២០១២ នៅវេលាម៉ៅង៨ ០០នៅសាលាបច្ចេកទេសដុន បូស្កូខេត្តព្រះសីហនុមានលោកពុក លីសំណាង លោកគ្រូ អ៊ូច សំបូរ លោកគ្រូ ញឹម រដ្ឋា លោកគ្រូ ព្រាប សន ព្រមទាំងសិស្សនិសិត្សដែលកុំពុងសិក្សានៅផ្នែកទំនាក់ទំនងសង្គមឆ្នាំទី២ទាំងអស់ចូលរួមផងដែរ។  គោលបំណាងនៃការសិក្សាជាមួយលោក ឡេវ (Leov)ដែលជាអ្នកសារព៍ត៍នោះគឺចង់បាននូវបទពិសោធន៍ពីលោកខ្លះៗ ក្នុងការយកព័ត៍មាន  ក៏ដូចជាការថតរូប និងការសរសេរព័ត៍មាន ប៉ន្តែអ្វីដែលសំខាន់នោះគឺលោកបានសង្កត់ធ្ងន់ទៅលើការថតរូបភាព ។ តាមសម្តីរបស់លោកឡេវបាននិយាយផងដែរថាចំនុនដែលសំខាន់ក្នុងការថតរូបអោយបាន ល្អនោះមានពីរករណីទីមួយ គឺត្រូវមានពន្លឺគ្រប់គ្រាន់ក្នុងការថតរូបភាព ទីពីរត្រូវមើលទៅលើផ្ទៃខាងក្រោយនៃរូបភាព។  ការមានម្នាក់ដែលនៅក្នុងប្រទេស កាឡូមប៊ី និងមានការកួមផ្សំជាច្រើនទៀតគឺធ្វើយ៉ាងណាចូលអោយបានកៀក ឬជិតនៅអ្វីដែលយើង ចង់ធ្វើការថតយកទើបវាមានពន្លឺច្បាស់ល្អ។

លោកបាននិយាយផងដែលថាក្នុងនាមជាអ្នកសារព័ត៍មានម្នាក់ដើម្បីធ្វើការថតរូបអោយបាន ល្អសំរាប់សារព័ត៍មាន ត្រូវមានភាពក្លាហាន មានចិត្តអំណត់ និងមានខួរក្បាល់ សំរាប់ធ្វើការវិភាគទៅលើហេតុការណ៍ដែលបានកើតឡើង ហើយធ្វើការថតយ៉ាងណាអោយបានលឿននិងច្បាស់និងមានអត្តន័យចំពោះរូបភាព នីមួយៗ និងមានអត្តន័យបង្កប់សំខាន់ក្នុងការថតយករូបភាពនីមួយៗយកមកប្រើប្រាស់សំរាប់សារព័ត៍មាន។

នៅថ្ថៃដដែលនេះផងដែរលោកក៏បានបន្ថែមទៀតថាមុននិរលោកទៅធ្វើការក៏ដូចជាការចុះទៅ យកព័ត៍មាននៅតាមតំបន់ណា មួយគឺលោកធ្វើការទំនាក់ទំនងជាមុនសិនដើម្បីសុំការអនុញ្ញាត្តិពីអ្នកនោះ។ ក្នុងនេះផងដែរ លោកក៏បានទៅថតរូប មួយកន្លែងដែលនៅកន្លែងនោះគឺជាកន្លែងអ្នកលេង ក្រុមមនុស្សព្រៃជាដើមយើងត្រូវធ្វើការ ទំនាក់ទំនងទៅគេមុន។

តើត្រូវយកព័ត៍មានដោយរបៀបណា?

ដើម្បីធ្វើការយកនិងសរសេរព័ត៍មានអោយបានល្អអ្នកកាសែតប្រើកិច្ចសម្ភាសន៍និយាយទៅ កាន់ប្រជាជន ដើម្បីទទួលបាននូវពត៌ មានសំខាន់គឺយើងត្រូវស្ទាត់ជំនាញនឹងមានការប៉ិនប្រសប់ក្នុងការធ្វើបទសម្ភាសន៍ ដូចនេះ អ្វីដែលជាការធ្វើសម្ភាសន៍ គឺការសួរសំនួរហើយត្រូវចងចាំវាជាភារ:កិច្ចរបស់យើង ជាការងារដែលយើងជ្រើសរើសធ្វើ សួរសំនួរក្នុងនាមប្រជាពលរដ្ឋរបស់យើងដូចនេះ យើងត្រូវធ្វើការងារនោះឲ្យបានល្អបំផុតនោះដែលអាចធ្វើទៅបានសំរាប់ពួកគេ។

ជាទូទៅមានរឿងពីរប្រភេទដែលយើងនឹងសម្ភាសន៍ ស្វែងរកព័ត៌មាន :

រឿងដំណឹងក្តៅ   មានដូចជារឿងគ្រោះថា្នក់ចរាចរអគ្គីភ័យសោកនាដកម្មវាអាចរហូត ដល់ការធ្វើសន្និសិទកាសែត។ យើងអាចត្រូវគេបញ្ជូនទៅទីនោះដោយមានព័ត៌មានស្តួច ស្តើងបំផុត:វាបានកើតឡើង ឬក៏វានឹងកើតមានឡើងហើយយើងត្រូវរាយការណ៍ពីវា ដោយមិនមានការរៀបចំជាមុនគ្មានពេលស្រាវជ្រាវ។

រឿងដំណឹងត្រជាក់ជាធម្មតាវាជាគំនិតរបស់យើងឬក៏ជាការចាត់ពីនិពន្ឋនាយកហើយ យើងជារឿយៗមានពេលស្រាវជ្រាវវាជាមូលដ្ឋានខ្លះមុនយើង ចេញទៅធ្វើកិច្ចសម្ភាសន៍ មនុស្សទាំងនោះ។

ជាការពិតវាចំាបាច់ណាស់ ដែលយើងត្រូវការចំណាយពេលដើម្បីស្រាវជ្រាវ បន្ថែមខ្លះៗ  មានតែត្រៀមដូច្នោះទេទើបយើង នឹងអាចធ្វើបទសម្ភាសន៍នោះបានត្រឹមត្រូវ: យើងត្រូវតែរៀបចំ។យើងគួរដឹងថា មនុស្សភាគ ច្រើនដែលអ្នកសម្ភាសន៍នោះជាមនុស្ស មមាញឹក ដូចនេះ អ្នកមិនត្រូវអោយគេគិតអំពីអ្វីដែលគេចំណាយពេលអត់ប្រយោជន៍និ យាយមករក យើងដោយសារតែយើងមិនបានរៀបចំអោយស្រួលបួលនោះទេ។ វាមាន ន័យថា អ្នកនឹងបានស្រាវជ្រាវអោយបានច្រើនល្មមទាល់តែអ្នកអាចសួរសំនួរបានល្អៗ ប្រ សិនបើអ្នកធ្វើយ៉ាងនេះ អ្នកទំនងជាទទួលបាននូវចំលើយមានប្រយោជន៍កាន់តែច្រើន ថែមទៀត។ ផ្តើមចេញពីនេះ គាត់បានពង្រីកទឹ្រស្តី វិធីសាស្រ្តធ្វើសម្ភាសន៍។ យើងអាចប្រើ គំនិតរបស់គាត់សំរាប់កិច្ចសម្ភាសន៍ទាំងពីរប្រភេទនេះដែលយើងត្រូវធ្វើ :

  • រឿងដំណឹងក្តៅ       :       នៅពេលដែលយើងគ្មានពេលរៀបចំទុកជាមុន។
  • រឿងដំណឹងត្រជាក់   : នៅពេលដែលយើងមានពេលវេលាអាចស្រាវជ្រាវជាមុន បានខ្លះ  ដើម្បីជា្របអោយបានច្បាស់។

សំនួរសំខាន់ៗដែលយើងគួរចងចាំនៅពេលដែលយើងសរសេររឿងសំរាប់ទស្សនិកជន អ្នក ស្តាប់របស់យើង… តើនរណា?   តើអ្វី? តើនៅពេលណា ?  តើនៅទីកន្លែងណា?   តើយ៉ាងណា ? តើហេតុអ្វី ?  ប៉ុន្តែយើងក៏ត្រូវដឹងដែរថា សំនួរដែលនាំមកនូវ ចំលើយល្អ បំផុតនោះ ដែលជាចំលើយពេញលេញបំផុតជាចំលើយលំអិតបំផុត ជាធម្មតាវាច្រើន ផ្តើមដោយ : តើអ្វី ?     តើយ៉ាងណា ?  តើហេតុអ្វី  ?  តើអ្វីដែលបានកើតឡើង ?ហើយ… តើអ្វីដែលបានកើតឡើងបន្ទាប់ពីនោះទៀត ?តើអ្វីដែលធ្វើអោយអ្នកគិតយ៉ាងដូច្នេះ ?

ក្នុងការស្រាវជា្រវមានចំនុចជាច្រើនទៀតដែលធ្វើឲ្យយើងក្លាយទៅជាង្នកធ្វើសម្ភាសន៍  ប្រកបដោយប្រសិទ្ឋភាពទៅទៀតនោះមានដូចជា

  • ជៀសវាងការនិយាយវែង មុននឹងចូលទៅចោទសំនួរ ជារឿយៗអ្នកដែលយើង     សម្ភាសន៍នឹងឆ្លើយតាមតែអ្វីដែលអ្នកបាននិយាយហើយជៀសវាងការបង្ហាញ ចំលើយចំពោះសំនូររបស់អ្នក។
  • ជៀសវាងការសន្មត មតិ ឬ បង្ហើបនូវការលំអៀងលើប្រធានបទនៅពេលសួរ  សំនួរ។ជាថ្មីម្តងទៀត ប្រធានបទនៃកិច្ចសម្ភាសន៍របស់អ្នកទំនងជាប្រជែងនឹងការ សន្មតរបស់អ្នក ឬ  ក៏ជំទាស់ទៅនឹងគំនិតរបស់អ្នកហើយឆ្លើយថាជាជាងសួរសំ ណួរ។ ឧទាហរណ៍ : គេគ្រប់គ្នាដឹងថាផ្លូវខ្វែងគ្នាជាកនែ្លងមួយគ្រោះថ្នាក់។ ហេតុ អ្វីបាន ជាគេមិនគិតគួរធ្វើអ្វីខ្លះដល់វាពីមុនមក? អ្នកនៅទីនោះដើម្បីធ្វើកិច្ចសម្ភា សន៍ ដើម្បីប្រមូលព័ត៌មាន គឺមិនមែនដើម្បីចូលរួម ក្នុងការជជែកវែកញែកទេ។
  • ជៀសវាងសួរសំនួរជាន់គ្នា គឺការសួរសំនួរពីរនៅក្នុងន័យតែមួយ :   ជាឧទាហរណ៍ តើនៅពេលដែលអ្នកសិក្សាចំពោះផ្លូវខ្វែងដ៏គ្រោះថ្នាក់នោះ  ហើយ តើពេលណាអ្នកចាត់វិធានការដើម្បីកែសំរួលវា?

នៅពេលធ្វើកិច្ចសម្ភាសន៍… ត្រូវឲ្យប្រាកដក្នុងការសួរសំនួរ។ អ្នកសម្ភាសន៍ជារឿយៗ ហើយ ជួនកាលអ្នកឃើញបញ្ហានេះកើតឡើងតាមទូរទស្សន៍ ឬក៏លឺតាមវិទ្យុធ្វើសេចក្តីថ្លែង ការមួយដែលអ្នកស្តាប់ទៅហាក់បីដូចជា គេកំពុងនាំទៅដល់ សំណួរមួយ ប៉ុន្តែគេមិន ដែលសួរវាសោះ។ គេបានថ្លែងពាក្យសំដីហូរហែ ហើយទំនងដូចជាចង់អញ្ជើញអ្នកត្រូវ សម្ភាសន៍មកឆ្លើយតប។ បើអ្នកថ្លែងពាក្យសំដីអ្នកនិងមិនធ្វើអ្វីដែលអ្នកគិតថានិងធ្វើដើម្បី បានចំលើយចំពោះសំនួរ សួររបស់អ្នកនិងដើម្បីបានពត៌មាន។ ប្រសិនបើក្នុងកិច្ចសម្ភាសន៍ ជាបឋមអ្នកថ្លែងមតិហូរហែរដូច្នេះមនុស្ស ដែលអ្នកចូលធ្វើ សម្ភាសន៍នោះអាចជជែកជា មួយអ្នកអំពីសំដីរបស់អ្នក ហើយដោយហេតុនោះមិនបានផ្តល់ពត៌មានឱ្យទេ បើពុំនោះ សោធទេ គេនិងយល់ថាអ្នក បានសំរេចចិត្តរួចទៅ ហើយគេគិតថាវាយគ្មាន ប្រយោជន៍អ្វី ដែលត្រូវនិយាយជាមួយអ្នកនោះទេ ហើយក៏ព្យាយាមបញ្ចប់ការសម្ភាសន៍ នោះទៀតៈ  គេមើលនាឡិការហើយនិយាយថាៈ ខ្ញុំសូមទោស ខ្ញុំជាប់រវល់បន្តិច…..ខ្ញុំមានការណាត់ ជួបជាមួយគេ។ ហេតុឥតបានពត៌មានដែលអ្នកត្រូវការ សំរាប់រឿងរបស់ អ្នកឡើយ។ ដូច នេះការចោទសំណួរល្អៗ គឺពិតជាផ្នែកមួយដ៏សំខាន់ ក្នុងការដឹងនាំធ្វើកិច្ចសម្ភាសន៍មួយ ល្អសំខាន់សំរាប់ទទួលបានពត៌ល្អៗ ……. សំរាប់អ្នកនិងសំរាប់ទស្សនិកជនអ្នកស្តាប់របស់ អ្នក។

ប៉ុន្តែនៅមានរឿងមូយទៀត ដែលមានសារៈសំខាន់ដូចសំនួរល្អដែរ។ ជាការពិត អ្នក ធ្វើសម្ភាសន៍ដ៏បិនប្រសព្វនោះគឺទៅ តាមវិទ្យាជីវៈបញ្ជាក់នៅការសំខាន់មួយទៀតនោះគឺថា……. ការស្តាប់ !  ប្រសិនបើអ្នកមិន បានស្តាប់ចំលើយ ដោយយកចិត្តទុកដាក់ទេ អ្នកអាចបាត់ នូវបំណែកដ៏មានតំលៃ នៃពត៌មានឬក៏បាត់នូវអ្វីមួយដែលនាំទៅរក ការសួរសំណួរកាន់  តែប្រសើថែមទៀត គឺសួរសំណួរមួយ អ្នកមិនបានគិតទុក ជាមុន។  ហើយអ្នកបាត់នូវ ឱកាសដើម្បីទទួលបាននូវពត៌មានដ៏តំលៃសំរាប់រឿងរបស់អ្នក និងសំរាប់ទស្សនិកជន អ្នកស្តាប់របស់អ្នកអោនមានការចាប់អារម្មណ៍នៅអ្វីដែលអ្នកបានសរសេរ។

គោលបំណងនៃការបង្កើត ប្លុក

សូមស្វាគមន៍រចូលមកកាន់ផ្នែកគេហទំព័រខ្មែរសមួយថ្មីដែលជាគេហទំព័រមួយដែលបានបង្កើតឡើងដោយខ្ញុំបាទឈ្មោះ សូត្រ តាំងលីបច្ចុប្បន្នជាសិស្សនិសិត្សម្នាក់កំពុងបន្តការសិក្សានៅសាលាដុន បូស្កូខេត្តព្រះសីហនុ ផ្នែកទំនាក់ទំនងសង្គម ឆ្នាំទី២ក្នុងឆ្នាំសិក្សា២០១០ ដល់២០១២ ។ក្នុងការបង្កើតប្លុកនេះគឺខ្ញុំបាទមានគោលបំណងចង់ជួយធ្វើការអបរំ ផ្សព្វផ្សាយ បង្កើនការយល់ដឺងព្រមទាំងធ្វើការចែករំលែកនូវចំនេះដឺងក័ដូចជាអ្វីៗមួយចំនួនដែលខ្ញុំបានរៀននិងតាមរយៈការស្រាវជ្រាវ ឬតាមរយៈការសិក្សាជាដើមដើម្បីធ្វើការចែកជូនបងប្អូនដែលនិយមគាំទ្រជាប្កុកខ្មែរសម័យថ្មី ។ហើយម្យ៉ាងវិញទៀតគេហទំព័រមួយនេះមានភាពងាយស្រួលក្នុងការប្រើប្រាស់ និងមានប្រសិទ្ធិភាពដើម្បីផ្តល់ឪកាសដល់ប្រជាពលរដ្ឋទូទៅអាចបង្កើតគេហទំព័រមួយនេះបានដើម្បីធ្វើការចែករំលែកនូវចំនេះដឹងរបស់លោកអ្នកក៍ដូចជាការសរសេរនូវព័ត៍មានឬអ្វីផ្សេងៗ ដើម្បីសម្តែងនៅឆន្ទៈ ទស្សនៈ មតិយោបល់ ការធត្ថាធិប្បាយ បទពិព៍ណនាខ្លីៗ ជាចំហក្នុងន័យស្ថាបនា ដើម្បីរួមចំនែកក្នុងសង្គមអោយបានសកម្ម។
ជាចុងក្រោយសូមអរគុណចំពោះប្រិយមិត្តទាំងអស់ដែលបានគាំទ្រនៅប្លុកកូនខ្មែរសមួយថ្មី គួរបញ្ចក់ផងដែលថាការបង្កើតប្លុកនេះគឺគ្រាន់តែជាការបង្កើនដើម្បីធ្វើការសិក្សាតែប៉ុណ្ណោះមិនបានធ្វើជាអជីវកម្មនោះទេ សូមអរគុណ….!

 

ល្មមភ្ញាក់ខ្លួនហើយ

អត្ថប្រយោជន៍របស់កាដូ

តើបុរសបែបណាដែលនារីគួរតែជ្រើសរើសយកធ្វើជាប្តី?

ការធ្វើដំណើរនូវជុំវិញពិភពលោក

តើលោកអ្នកបានស្គាល់នូវកម្មវីធីពិសេសមួយហើយឬនៅ?បើលោកអ្នកមិនទានបានស្គាល់ទេសូមកុះភេ្លចនៅលើ

បណ្តាញអ៊ីធើណែតគឺជារឿងមួយដែលងាយបំផុតសំរាប់អស់លោកដែលចង់ធ្វើដំណើរទៅណាមកណាដោយមានកាជឿ និងទុកចិត្តចំពោះខ្លួនឯងដោយមិនខ្លាចវង្វង់ង្វេងដោយមិនបានស្គាល់ច្បាស់នូវបណ្តាប្រទេសជាច្រើននៅលើពិភពលោក

យើងទាំងមូលរហូតមកទល់ពេលបច្ចុប្បន្ននេះកុំព្រួយកម្មវិធី GoogleMape.comអាចជូយលោកអ្នកបានដោយលោកអ្នកគ្រាន់

តែធ្វើចូលទៅកាន់អ៊ីធើណែតហើយធ្វើការវាពាក្យថាGoogleMape.comលោកអ្នកនិងឃើញផែនទីទូទាំងប្រទេសនៅលើពិភពលោកយើងនេះ ដោយមិនចាំបាច់អោយលោកអ្នកដាក់ផែនទីមកជាប់នៅតាមខ្លួនឡើយ។

ដោយធ្វើអោយលោកអ្នកមានភាពងាយស្រយលក្នុងការចែករកនៅទីកន្លែងដែលលោកអ្នកត្រូវការ មិនត្រឹមតែប៉ុន្នោះបើលោកអ្នចង់បានឬចង់ឃើញនូវទីតាំងណាលោកអ្នកគ្រន់តែវាពាក្យឬអក្សរទាំង នោះដើម្បីធ្វើការស្វែងរកជាការស្រេច។

ច្បាប់ល្បើកថ្មី

ច្បាប់ល្បើកថ្មី

១ អ្នកព្រះភិរម្យ ភាសាអ៊ូខ្ញុំ បង្គុំដឹងគុណព្រះពុទ្ធព្រះធម៍ ព្រះសង់ជាមុន គុណគាប់មហាធ្ងន់ មាតាបិតា

ឧបជហ្ឈាយ៍ជាធំ កាលចាប់ដៃខ្ញុំ អោយធម៍កេសា អនុសាវន ព្រះកម្មវាចា ទាំងសាមិបបី ។

ខែចែត្រឆ្មាំច ចត្វាស័កក កគិតកាព្យថ្មី លើកច្បាប់ប្រដៅ កូនចៅប្រុសស្រី តូចក្តីធំក្តី ចូរស្តាប់គ្រប់គ្នា ។

ដ្បិតមនុស្សឥឡូវ យកខុសជាត្រូវ យកឆ្កូតធ្វើជា អំពើអាក្រក់ ឡិកឡក់លីលា ព្រហើនពានពារ អាងមាស

អាងប្រាក់ ។